Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យលួច និងអ្នកទិញម៉ូតូ៣នាក់ បញ្ជូនទៅតុលាការ

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យលួច និងអ្នកទិញម៉ូតូ៣នាក់ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យលួច និងអ្នកទិញម៉ូតូ៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី11 ខែធ្នូ ឆ្នាំ2024។ 

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានបឲ្យដឹងថា៖ ជនសង្ស័យ៣នាក់មាន1.ឈ្មោះ មិច គំនិត ភេទប្រុសអាយុ43ឆ្នាំ 2.ឈ្មោះ ទិព្វ វឹលបែង ភេទប្រុសអាយុ23ឆ្នាំ 3.ឈ្មោះ គុន្ធ ស្រីលិ ភេទស្រី អាយុ27ឆ្នាំដែលរស់នៅភូមិ/សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឺងម្ចាស់ម៉ូតូបានប្តឹងមានជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ1គ្រឿងកាលពីថ្មីៗនៅភូមិខ្លាកូនចាស់ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ3នាក់ស្រី1នាក់ និងដកហូតម៉ូតូ1គ្រឿងកាលពីថ្ងៃទី09 ខែធ្នូ ឆ្នាំ2024នៅចំណុចភូមិ/សង្កាត់អូរងំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យ3នាក់និងដកហូតម៉ូតូ1គ្រឿងត្រូវបានបញ្ជូនទៅទីបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសាកសួរតាមចម្លើយសារភាពគឺឈ្មោះ ទិព្វ វឹលបែង និងឈ្មោះ គន្ធ ស្រីលិ ជាអ្នកធ្វើសកម្មភាពលួចម៉ូតូ និងឈ្មោះ មិច គំនិត ជាអ្នកទិញផលចោរកម្មក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.