Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ក្រោយពីក្រុមហ៊ុនអគ្គីសនីអានកូ តម្រូវឲ្យអតិថិជនដែលប្រើប្រាស់ថាមពលច្រើនដំឡើងប្រាក់កក់ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បើកកិច្ចប្រជុំរកដំណោះស្រាយ

ក្រោយពីក្រុមហ៊ុនអគ្គីសនីអានកូ តម្រូវឲ្យអតិថិជនដែលប្រើប្រាស់ថាមពលច្រើនដំឡើងប្រាក់កក់ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បើកកិច្ចប្រជុំរកដំណោះស្រាយ

បន្ទាយមានជ័យ៖ ក្រោយពីក្រុមហ៊ុនអគ្គីសនីអានកូ តម្រូវឲ្យអតិថិជនដែលប្រើប្រាស់ថាមពលច្រើនដំឡើងប្រាក់កក់ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បើកកិច្ចប្រជុំរកដំណោះស្រាយ នៅព្រឹកថ្ងៃទី26 ខែមីនា ឆ្នាំ2026 នៅសាលាក្រុងប៉ោយប៉ែត។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ នៅពេលដែលក្រុមហ៊ុនអគ្គីសនីអានកូ បានតម្រូវឲ្យអតិថិជនដែលមានអគារធំៗប្រើប្រាស់ថាមពលច្រើនៗបង្កើនប្រាក់កក់ ទៅតាមថាមពលដែលខ្លួនប្រើប្រាស់ប្រចាំខែ ដើម្បីធានាការទូទាត់ឲ្យក្រុមហ៊ុន នៅពេលមានហានីភ័យកើតឡើង។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ ការដំឡើងប្រាក់កក់ គឺក្រុមហ៊ុនអគ្គីសនីតម្រូវឲ្យតែអតិថិជនធំៗដែលប្រើប្រាស់ថាមពលចាប់ពី៣ម៉ឺនដុល្លារក្នុងមួយខែឡើង ទើបដំឡើងប្រាក់កក់។ព្រោះកន្លងមកមានបញ្ហាដែលបានកើតឡើងនៅក្នុងខេត្តដទៃ នៅពេលម្ចាស់អគារជួលឲ្យជនបរទេស ហើយជនបរទេសទាំងនោះ បានលួចលាក់បើកបទល្មើស នៅពេលសមត្ថកិច្ចបង្ក្រាប គឺគ្មានអ្នកទទួលខុសត្រូវទូទាត់ថ្លៃអគ្គីសនីឲ្យទៅក្រុមហ៊ុនឡើយ។ ប៉ុន្តែអតិថិជនដែលជាម្ចាស់អគារនៅក្រុងប៉ោយប៉ែត ហាក់ដូចជាមិនយល់ស្រប ព្រោះខ្លាចនៅពេលដែលការប្រើប្រាស់ថាមពលអគ្គីសនីថយចុះវិញ ទារលុយកក់ពីក្រុមហ៊ុនមិនបានមកវិញ។ ទើបស្នើសុំឲ្យអាជ្ញាធរជួយសម្របសម្រួលដោះស្រាយ។

ឯកឧត្តបណ្ឌិតបញ្ជាក់ថា៖ ជាដំណោះស្រាយ ឯកឧត្តម និងអាជ្ញាធរក្រុង បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីរកដំណោះស្រាយជូនពួកគាត់ ឃើញថា ដំណោះស្រាយមានពីរ៖ ទី១. អតិថិជនអាចកក់ប្រាក់ដែលមានទំហំទៅតាមថាមពល ដែលខ្លួនប្រើប្រាស់ប្រចាំខែ បើសិនជារការប្រើប្រាស់មានការថយចុះ ក្រុមហ៊ុនត្រូវប្រគល់ប្រាក់កក់ឲ្យទៅអតិថិជនវិញ។ ចំណែកដំណោះស្រាយទី២. គឺម្ចាស់អគារមិនបាច់កក់ប្រាក់បន្ថែមទេ តែត្រូវធ្វើកិច្ចសន្យារជាក់លាក់ដើម្បីធានាការទូទាត់ថ្លៃថាមពលអគ្គីសនីឲ្យទៅក្រុមហ៊ុនដោយគ្មានលក្ខខ័ណ្ឌ ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ។

ដំណោះស្រាយទាំងពីរខាងលើនេះ ឃើញថាទាំងក្រុមហ៊ុនអគ្គីសនីអានកូ និងអតិថិជនបានឯកភាព យល់ព្រមយកដំណោះស្រាយទាំងពីរដោយក្តីរីករាយ ហើយសំរាប់អតិថិជន អាចជ្រើសរើសដំណោះស្រាយណាមួយ ដែលខ្លួនពេញចិត្ត និងជួបជាមួយក្រុមហ៊ុន ដើម្បីធ្វើកិច្ចសន្យាដែលខ្លួនបានព្រមព្រៀងគ្នាពីខាងលើ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.