Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

អាជ្ញាធរក្រុងប៉ោយប៉ែតធ្វើ​អនាម័យបរិស្ថាន ផ្សព្វផ្សាយដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

Screenshot

អាជ្ញាធរក្រុងប៉ោយប៉ែតធ្វើ​អនាម័យបរិស្ថាន ផ្សព្វផ្សាយដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ

Screenshot

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បាននាំគ្នាចុះសម្អាតអនាម័យបរិស្ថាន និងផ្សព្វផ្សាយដាស់ស្មារតីឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដែលការងារនេះដឹកនាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមានការចូលរួមពីកម្លាំងទាំងបី មន្ត្រីបរិស្ថាន យុវជនគណបក្ស អាជ្ញាធរភូមិ សង្កាត់-ក្រុង ប្រជាការពារភូមិ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង300នាក់ ធ្វើឡើងនៅព្រឹកថ្ងៃទី8 ខែកក្តដា ឆ្នាំ 2026 នៅតាមដងផ្លូវជាតិលេខ5ពីចំណុចភ្លើងស្តុបផ្សារកណ្តាល ដល់ចំណុចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

Screenshot

Screenshot

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា ការសម្អាតអនាម័យបរិស្ថាន រើសសំរាម បោសសំអាតផ្លូវថ្នល់ និងការផ្សព្វផ្សាយជាប្រចាំ គឺក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរអំពីការសម្អាតអនាម័យបរិស្ថាន ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាមជាដើម។

Screenshot

Screenshot

លោកអភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការសម្អាតអនាម័យបរិស្ថាន កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន សួនច្បារ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រសហគ្រាស ទីផ្សារ សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់​ផ្សេងៗ ដើម្បី​កែ​លម្អ​គុណភាព​បរិស្ថានក្រុងឲ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

Screenshot

Screenshot

Screenshot

ជាមួយគ្នានេះដែរ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធាររណជន ដែលជាម្ចាស់ផ្ទះ ម្ចាស់ហាង ម្ចាស់សហគ្រាសទាំងអស់សូមចូលរួមថែរក្សាបរិស្ថាន អនាម័យល្អ ត្រូវទុកដាក់សំរាមក្នុងធុងសំរាម។ គឺយើងទាំងអស់គ្នាថែរក្សាក្រុងប៉ោយប៉ែតយើងឲ្យមានសោភ័ណភាព បរិស្ថានល្អ និង អនាម័យខ្ពស់ទាំងអស់គ្នា៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.