ក្រុមហ៊ុនអគ្គីសនីអានកូ កាត់ផ្តាច់អគ្គីសនីដែលនាំចូលពីថៃ មកប្រើប្រាស់អគ្គីសនីកម្ពុជាវិញ
បន្ទាយមានជ័យ៖ ក្រុមហ៊ុនអគ្គីសនីអានកូ កាត់ផ្តាច់អគ្គីសនីដែលនាំចូលពីថៃ មកប្រើប្រាស់អគ្គីសនីកម្ពុជាវិញ ដែលចាប់ផ្តើមកាត់ផ្តាច់នៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2025 នៅភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ឯម វុត្ថន នាយករដ្ឋបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយភាគីថៃបានបិទបើកភ្លើងតាមអំពើចិត្តធ្វើប៉ះពាល់ការប្រើប្រាស់ជីវភាពរស់នៅប្រកបមុខរបរ ជាប្រចាំ ទើបអាជ្ញាធរក្រុង និងក្រុមហ៊ុនម៉ៅការបណ្តាញអគ្គីសនីបានកាត់ផ្តាច់អគ្គីសនីថៃចេញតភ្ជាប់បណ្តាញអគ្គីសនីរបស់កម្ពុជាវិញ។ នៅក្រុងប៉ោយប៉ែតថាមពលអគ្គីសនី ដែលថៃបានផ្គត់ផ្គង់កន្លងមកនេះមានប្រមាណ10ភាគរយប៉ុណ្ណោះ ហើយឥលូវនេះ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ងាកមកប្រើប្រាស់ថាមពលអគ្គីសនីកម្ពុជាទាំងស្រុងវិញ។
តំណាងក្រុមហ៊ុនអគ្គីសនីអានកូបានបញ្ជាក់ថា៖ ពេលនេះក្រុមហ៊ុនដែលម៉ៅការបណ្តាញអគ្គីសនីលេងប្រើដង្ហើមដករបស់ថៃទៀតហើយ ព្រោះជួបការលំបាក និងការបិទបើកតាមអំពើចិត្ត ខាងក្រុមហ៊ុនតបណ្តាញអគ្គីសនី និងអាជ្ញាធរសម្រេចចិត្តកាត់ផ្តាច់លេងប្រើប្រាស់បណ្តាញអគ្គសនីថៃ៕





















