Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ

ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ព្រះអង្គគ្រូចៅអធិការទាំង៥វត្តនៅក្រុងប៉ោយប៉ែត រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេស នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគជូនកងទ័ពជួរមុខ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅ៤ទីតាំងជួរមុខនៃខេត្តព្រះវិហារ ដែលកំពុងការពារការឈ្លានពានរបស់ទាហានសៀម។

ព្រះអង្គគ្រូ ណយ ណេត  ចៅអធិការវត្តរតនសុខសាន្ត បានមានសង្ឃដិកាថា៖ ព្រះអង្គគ្រូដែលជាព្រះគ្រូចៅអធិការវត្តទាំង៥ នៅក្នុងក្រុងប៉ោយប៉ែត មានវត្តរតនសុខសាន្តអូរខៃន វត្តអូរនាង វត្តព្រៃគប់ វត្តព្រៃចាន់ និងវត្តទួលពង្រ រួមជាមួយសប្បុរសជនក្នុងប្រទេស និងសប្បុរសជននៅសហរដ្ឋអាមេរិក បាននិមន្ត និងចុះយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់បងៗកងទ័ពជួរមុខ មានទិសមុំបី តាថាវ ភ្នំខ្មោច និងទិសភ្នំត្រឡោក។

ព្រះអង្គគ្រូ ណយ ណេត បានមានសង្ឃដិកាបញ្ជាក់ថា៖ សម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ដែលបានចែកជូនដល់បងៗកងទ័ពជួរមុខទាំង៤ទីតាំង មានទិសមុំបី តាថាវ ភ្នំខ្មោច និងទិសភ្នំត្រឡោក រួមមាន៖ អង្ក៤០០ការ៉ុង មីយើង១០០កេស ទឹកត្រី៣០យួរ ទឹកស៊ីអ៊ីវ៣០យួរ ត្រីខ១០០កេស សាច់គោងៀត សាច់គោលីងច្រកកំប៉ុងទុកបានយូរជាច្រើនកំប៉ុង ទឹកបរិសុទ្ធ២០០យួរ ខ្លាញ់ ប្រេងឆា ប្រេងខ្យង និងគ្រឿងទេសជាច្រើនមុខទៀត រួមទាំងសម្ភារៈ មានអង្រឹង ក្រម៉ាពោះ ថ្នាំពេទ្យ ថវិកា២លានរៀល៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.