Connect with us

Hi, what are you looking for?

កម្សាន្ត

ខេត្តបន្ទាយមានជ័យ៖ ទូក “ង” ខ្នាតអន្តរជាតិតំណាងក្រុងប៉ោយប៉ែត ត្រៀមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ2024នេះ ដែលរៀបចំដោយរដ្ឋបាលខេត្ត

ខេត្តបន្ទាយមានជ័យ៖ ទូក “ង” ខ្នាតអន្តរជាតិតំណាងក្រុងប៉ោយប៉ែត ត្រៀមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ2024នេះ ដែលរៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី26 និង27 ខែតុលា ឆ្នាំ2024 នៅលើស្ទឹងទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទិកាល័យសម្តេចបវរធិបតី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា៖ ទូក “ង” ខ្នាតអន្តរជាតិ តំណាងឲ្យក្រុងប៉ោយប៉ែត ដែលមានឈ្មោះ “ ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា”  ដែលរៀបចំឡើងដោយឯកឧត្តមបណ្ឌិតផ្ទាល់ និងក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ដែលទូកនេះ អុំដោយក្រុមយុវជនស្រលាញ់សន្តិភាព។

ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន បញ្ជាក់ថា៖ ទូក “ង” ខ្នាតអន្តរជាតិតំណាងឲ្យក្រុងប៉ោយប៉ែត ដែលមានឈ្មោះ “ប៉ោយប៉ែតមានជ័យក្រុងក្រៃសីមា”   នឹងបង្ហាញខ្លួននៅក្នុងពិធីប្រណាំងទូក នៅថ្ងៃទី26និង27 ខែតុលាឆ្នាំ2024នេះ ដែលរៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ពីឆ្នាំ2024នេះទៅ ទូក “ង” ខ្នាតអន្តរជាតិតំណាងឲ្យក្រុងប៉ោយប៉ែត នឹងចូលរួមប្រណាំងជារៀងរាល់ឆ្នាំ ក្នុងព្រះរាជពិធីបុណ្យអុំទូក៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.