Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យច្រកទ្វារព្រំដែនកម្ពុជា.ថៃមាន4កន្លែងដែលបើកដំណើរ ត្រូវបានរឹតបណ្តឹងហាមឃាត់បន្លែផ្លែឈើថៃមិនឲ្យនាំចូលកម្ពុជា

ខេត្តបន្ទាយមានជ័យច្រកទ្វារព្រំដែនកម្ពុជា.ថៃមាន4កន្លែងដែលបើកដំណើរ ត្រូវបានរឹតបណ្តឹងហាមឃាត់បន្លែផ្លែឈើថៃមិនឲ្យនាំចូលកម្ពុជា

បន្ទាយមានជ័យ៖ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី17 ខែមិថុនា ឆ្នាំ2025នេះ ខេត្តបន្ទាយមានជ័យច្រកទ្វារព្រំដែនកម្ពុជា.ថៃ មានចំនួន4កន្លែង ដែលបើកដំណើរ ត្រូវបានរឹតបណ្តឹងហាមឃាត់បន្លែផ្លែឈើថៃមិនឲ្យនាំចូលកម្ពុជា។

ច្រកទាំង4នៅខេត្តបន្ទាយមានជ័យដែលបើកដំណើរ  មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន2 គឺច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រដែនអន្តរជាតិស្ទឹងបត់ បើកដំណើរការនៅម៉ោង9.00 និងបិទនៅម៉ោង16.00។ ចំណែកច្រកទ្វារតំបន់ មានចំនួន2 គឺច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន និងច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ ដែលបើកដំណើរនៅម៉ោង9.00 និងបិទនៅម៉ោង 12.00។

លោក ស៊ីវ សេងហឹង ប្រធានស្នាក់ត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនបឹងត្រកួនបានប្រាប់ថា៖ ច្រក គឺបើកដំណើរធម្មតាដោយទំនិញថៃនាំចូលប្រមាណជាង10គ្រឿង ជាប្រភេទទំនិញអីវ៉ាន់ចាប់ហួយ គ្រឿងបរិភោគ និងប្រជាពលរដ្ឋខ្មែរចូលទៅទិញទំនិញតិចតួចចេញមកវិញត្រួតពិនិត្យយ៉ាងតឹងរឹង ហើយរថយន្តធំថៃដែលធ្លាប់ទិញទំនិញកម្ពុជាដូចជាដំឡូងមីត្រូវបានបិទមិនអោយចូល។

លោក ស សំណាង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែនម៉ាឡៃបានបញ្ជាក់ថា៖ ច្រកម៉ាឡៃបើកដំណើរការធម្មតាដោយរថយន្តដឹកទំនិញថៃប្រភេទ ទេសចរណ៍ដឹកចូលមួយថ្ងៃ10ទៅ20គ្រឿងជាទំនិញអីវ៉ាន់ចាប់ហួយហើយកន្លងមករថយន្តធុនធំថៃចូលមកដឹកទំនិញកម្ពុជាមានប្រភេទអេតចាយតែពេលនេះត្រូវថៃបិទមិនអោយឈ្មួញថៃចូលដឹកទំនិញពីកម្ពុជា។

គួរបញ្ជាក់ថា៖ នៅពេលដែលកម្ពុជារឹតបណ្តឹងមិនឲ្យនាំបន្លែផ្លែឈើថៃចូល  នៅថ្ងៃទី17 ខែមិថុនានេះ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ភាគីថៃក៏មិនឲ្យពលរដ្ឋថៃ ចូលកម្ពុជា ធ្វើការងារនៅតាមតំបន់កាស៊ីណូនៅជាយដែនក្រុងប៉ោយប៉ែតផងដែរ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.