Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះចំនួន២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន២គ្រួសារ ក្នុងស្រុកមង្គលបូរី

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះចំនួន២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន២គ្រួសារ ក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះចំនួន២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាត ចាស់ជរា គ្មានទីពឹង ចំនួន២គ្រួសារ ក្នុងស្រុកមង្គលបូរី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក យុវជន បានប្រគល់ផ្ទះ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បញ្ជាក់ថា៖ ១គ្រួសារឈ្មោះ លឹម ស៊ីណា ភេទស្រី អាយុ៤៤ឆ្នាំ ដែលមានប្តីឈ្មោះ មឿន វណ្ណៈ អាយុ៤៥ឆ្នាំ ជាលទ្ធផលគ្រួសាររស់នៅក្នុងសភាពក្រីក្រ និងមានមុខរបរមេផ្ទះស្នាក់នៅ ជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន៨នាក់ស្រី៤នាក់ រស់នៅក្នុងភូមិ ខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរី អំណោយទទួលបានរួមមាន អង្ករ ៥០គីឡូក្រាម រួមទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកា ១០ម៉ឺនរៀល។ មួយគ្រួសារទៀតជាជនចាស់ជរាទុរគតគ្មានទីពឹង ឈ្មោះ ពៅ សេក ភេទស្រី អាយុ៨១ឆ្នាំ ភូមិផាស៊ីស្រា ឃុំឬស្សីក្រោក ក៏ទទួលបានផ្ទះមួយខ្នង រួមមាន អង្ករ ៥០គីឡូក្រាម រួមទាំងសម្ភារៈ គ្រឿងឧបភោគបរិភោគមួយចំនួន រួមនឹងថវិកា ១០ម៉ឺនរៀលផងដែ។

ជាមួយគ្នានោះសាខាកាកបាទក្រហមកម្ពុជាក៏បានផ្តល់ជូននូវអំណោយជួយគ្រួសារមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម គ្រឿង ឧបភោគ បរិភោគ ថវិកា២ម៉ឺន រៀល៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.