មន្ត្រីគយ និងរដ្ឋករច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បានបន្លែផ្លែឈើ១រទេះដែលលួចនាំចូលពីថៃ

បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋករច្រកទ្វារអន្តរជាតិប៉ោយប៉ែតចាប់បានបន្លែផ្លែឈើ១រទេះដែលលួចនាំចូលពីថៃ នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ងួន កុសល់ ប្រធានស្នាក់គយ និងរដ្ឋករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយមានការណែនាំពីរាជរដ្ឋាភិបាលកម្ពុជា និងអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា មន្ត្រីជំនាញបានឃាត់ទំនិញបន្លែផ្លែឈើ ក្រោយកម្មករបានជ្រេរលួចលាក់នាំចូលពីប្រទេសថៃមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមួយទេះ។

លោកបានបញ្ជាក់ថា៖ ក្រោយពេលដែលមន្ត្រីគយ និងរដ្ឋករច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃាត់ទំនិញបន្លែ ផ្លែ ឈើចំនួន១រទេះមានផ្លែ ធុរ៉េន ម៉ុងឃុត សាវម៉ៅ សណ្តែកបារាំង និងបន្លែជាច្រើនមុខទៀត ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការគយ និងដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត សំគោលការណ៍ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យដើម្បីយកទៅបំផ្លាញចោល។

លោក ងួន កុសល់ បានសំណូមដល់ពលរដ្ឋខ្មែរត្រូវបញ្ឈប់សកម្មភាពការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ដើម្បីលើកស្ទួយកសិផលក្នុងស្រុកអោយមានទីផ្សារដូចជួយដល់ប្រជាពលរដ្ឋខ្មែរ៕





















