Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ម្តាយខាងស្រីប្តឹងពីបទរំលោភកូនស្រីអាយុ១៥ឆ្នាំ ជនសង្ស័យអះអាងថានាងជាសង្សារព្រមព្រៀងគ្នាគេងជាមួយគ្នាច្រើនដងមកហើយ

ម្តាយខាងស្រីប្តឹងពីបទរំលោភកូនស្រីអាយុ១៥ឆ្នាំ ជនសង្ស័យអះអាងថានាងជាសង្សារព្រមព្រៀងគ្នាគេងជាមួយគ្នាច្រើនដងមកហើយ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានម្តាយខាងស្រីប្តឹងពីបទរំលោភកូនស្រីអាយុ១៥ឆ្នាំ តែជនសង្ស័យអះអាងថានាងជាសង្សារបស់ខ្លួន ហើយធ្លាប់គេងជាមួយគ្នាមិនចេះតិចដងមកហើយ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ បញ្ជូន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ ឈឿន ណយ ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងម្តាយជនរងគ្រោះបានប្តឹងជនសង្ស័យឈ្មោះ ឈឿន ណយ បានធ្វើសកម្មភាពរួមភេទជាមួយកូនស្រីរបស់គាត់ឈ្មោះ ស.គ.រ.ស អាយុ១៥ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានធ្វើសកម្មភាពកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ជួល ស្ថិតភូមិ រោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា៖ ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈឿន ណយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នៅភូមិខាងលើ ហើយនាំទៅសាកសួរតាមចម្លើយជនសង្ស័យសារភាពថាខ្លួនពិតជាបានរួមភេទជាមួយនាងមែន តែអះអាងថានាងជាសង្សាររបស់ខ្លួន ហើយធ្លាប់គេងជាមួយគ្នាមិនចេះតិចដងមកហើយ ដែលមានការព្រមព្រៀងក្នុងនាមជាសង្សារ នឹងគ្នាតែក្រោយមកម្តាយខាងស្រីប្តឹងសមត្ថកិច្ចចាប់ខ្លួនទៅវិញ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.