ក្រុងប៉ោយប៉ែតអំណោយព្រះគ្រូព្រះចៅអធិការវត្តរតនសុខសាន្តហៅវត្តអូខៃដននិងសប្បុរសជនជាជនជាតិឥណ្ឌូនេស៊ីនិងសប្បុរសជនខ្មែរបានចែកជូនដល់ដៃពលរដ្ឋខ្សត់ខ្សោយតាមបន្ទាប់ព្រំដែននិងជនភៀសសិកចំនួន១២គ្រួរសារ

នៅព្រឹកថ្ងៃអង្គារទី១៩ ខែសីហា ឆ្នាំ២០២៥.ព្រះអង្គគ្រូព្រះនាម ណ យ នេត ចៅអធិការវត្ត សុខសាន្ត អូខៃដន និងក្រុមគ្រួសារ របស់លោក អាន់ ជនជាតិឥណ្ឌូនេស៊ីមានភរិយាជាជនជាតិខ្មែរ ព្រមទាំងក្រុមសប្បុរសជន មួយចំនួននៅក្នុងក្រុងប៉ោយប៉ែត បាននាំយកអំណោយមនុស្សធម៌ មានគ្រឿងឧបភោគបរិភោគ និងថវិកា
មួយចំនួន ទៅប្រគេនព្រះសង្ឃ និងចែកជូនដល់បងប្អូនកងទ័ពជួរមុខឈរជើងការពារតំបន់ព្រំដែន ភូមិជោគជ័យ និងប្រជាពលរដ្ឋចំនួន ១២គ្រួសារដែលត្រូវទាហានសៀមព័ទ្ធយកលំនៅដ្ឋាន នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចានើ ហើយបន្តនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៦ គ្រួសារទៀតដែលមានជីវភាពខ្វះខាតនៅក្នុងស្រុកថ្មពួក ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ.៕
…………….





















