Connect with us

Hi, what are you looking for?

Uncategorized

អភិបាលខេត្តបានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកម្លាំងឈរជើងទប់ស្កាត់បទល្មើសបឹងទន្លេសាប

អភិបាលខេត្តបានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកម្លាំងឈរជើងទប់ស្កាត់បទល្មើសបឹងទន្លេសាប

បន្ទាយមានជ័យ៖ អភិបាលខេត្តបានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខនិងនាំយកអំណោយជូនកម្លាំងឈរជើងទប់ស្កាត់បទល្មើសបឹងទន្លេសាបនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសដែលជួបសំណេះសំណាលសួរសុខទុក្ខមានឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យដែលបានចុះសួរសុខទុក្ខកងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប។

ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសរសើរចំពោះកងកម្លាំងយោធភូមិទី៥ ដែលកំពុងឈជើងការពារទប់ស្កាត់និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប ក្នុងឱកាសដែលចុះសួរសុខទុក្ខរដ្ឋបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយប្រគល់មានគ្រឿងបរិភោគជាច្រើនមុខ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.