Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

កម្លាំងយោធាយោធភូមិទី៥ប្រមាណជាង៨០០នាក់ កំពុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទត្រូវបានបំផ្លាញ និងលែងត្រីរាប់តោនចូលបឹងទន្លេសាប

កម្លាំងយោធាយោធភូមិទី៥ប្រមាណជាង៨០០នាក់ កំពុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទត្រូវបានបំផ្លាញ និងលែងត្រីរាប់តោនចូលបឹងទន្លេសាប

បន្ទាយមានជ័យ៖ កម្លាំងយោធាយោធភូមិទី៥ប្រមាណជាង៨០០នាក់កំពុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទត្រូវបានបំផ្លាញ និងលែងកូនត្រីរាប់តោនចូលបឹងទន្លេសាបវិញក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥បានប្រាប់ថា៖ កម្លាំងយោធាយោធភូមិភាគទី៥ប្រមាណជាង៨០០នាក់មានកម្លាំងអង្គភាពកងពលតូចថ្មើរជើងលេខ៥១ និងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានកំពុងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជុំវិញបឹងទន្លេសាបមានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា៖ កម្លាំងបានចេញល្បាតជាប្រចាំនិងបង្ក្រាបបទល្មើសនេសាទជាច្រើនត្រូវបានបំផ្លាញចោល និងរឹបអូសសម្ភារៈនេសាទខុសច្បាប់ជាច្រើន និងត្រូវបានដោះលេងត្រី រឺមច្ឆាជាតិដែលជាប់បទល្មើសនេសាទរាប់សិបតោនចូលក្នុងបឹងទន្លេសាបវិញ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់បន្ថែមថា ៖ ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមលោកជាប្រធានក្រុមការងារបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានដឹកនាំកម្លាំងយោធាប្រមាណជាង៨០០នាក់ចុះបង្ក្រាបបទល្មើសនេសាទជុំវិញបឹងទន្លេសាបអោយដូចភ្លៀងរលឹម។

សារអំពាវដល់បងប្អូនប្រជាពលរដ្ឋកុំប្រើប្រាស់បទល្មើសនេសាទដោយខុសច្បាប់ និងចូលរួមអភិរក្សពូជន៍ត្រី ក្នុងតំបន់បឹងទន្លេសាបអោយបានគង់វង្សចូលសហការជាមួយកម្លាំងដើម្បីលុបបំបាត់បទល្មើសនេសាទដោយខុសច្បាប់បើឃើញមានបទល្មើសត្រូវរាយការណ៍ជូនកម្លាំង និងបង្ក្រាបអោយបានទាន់ពេលមិនអោយកើតមានក្នុងបឹងទន្លេសាប៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.