ផ្លូវបេតុង១ខ្សែត្រូវបានបំផ្លាញដោយរថយន្តធុនធំដឹកដីដែលរងការខូចខាតប្រជាពលរដ្ឋទៅមកជួបការលំបាក
បន្ទាយមានជ័យ៖ ផ្លូវបេតុង១ខ្សែត្រូវបានបំផ្លាញដោយរថយន្តធុនធំដឹកដីដែលរងការខូចខាតប្រជាពលរដ្ឋទៅមកជួបការលំបាកស្ថិតនៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋបានប្រាប់ថា៖ ផ្លូវបេតុង១ខ្សែឆ្លងកាត់ភូមិក្បាលកោះនិងភូមិប៉ោយប៉ោយប៉ែត ត្រូវបានរថយន្តធុនធំដូចជារថយន្តដឹកដីដឹកលើសទំងន់បានបំផ្លាញ និងរងការខូចខាតប្រជាពលរដ្ឋទៅមកជួបការលំបាករថយន្តតូចចេញ.ចូលអាចកល់ទ្រូង ម៉ូតូប្រជាពលរដ្ឋ និងសិស្សទៅសិក្សាអាចប្រឈមគ្រោះថ្នាក់គ្រប់ពេលនៅពេលជិះធ្លាក់ចំហុកអាចដួលបាន។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ផ្លូវបេតុង១ខ្សែដែលរងការខូចខាតរយៈពេលកន្លងមកឃើញចៅសង្កាត់អូរជ្រៅ បានចុះណែនាំនិងហាមឃាត់មិនអោយរថយន្តធុនធំបើកចេញ.ចូលនៅពេលមានភ្លៀងធ្លាក់ជោគជាំ តែហាមមិនស្តាប់ រហូតផ្លូវបែកបេតុងត្រូវបានផុងខូចខាតប្រវែងជាង១០ម៉ែត្រលំបាកដល់ប្រជាពលរដ្ឋចេញ.ចូល។
ប្រជាពលរដ្ឋសុំអោយអាជ្ញាធរក្រុងប៉ោយប៉ែត និងសង្កាត់អូរជ្រៅជួយបន្តហាមឃាត់រថយន្តធុនធំមិនអោយចេញ.ចូលបន្តទៀតបើចេញ.ចូលដឹកធ្ងន់អាចបន្តខូចខាតកាន់តែច្រើនឡើងៗ ហើយសុំអោយអាជ្ញាធរជួយសម្រួលជួយជួសជុលការពារខូចបន្តទៀតព្រោះនេះជារដូវភ្លៀងធ្លាក់៕





















