Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

អគ្គីភ័យឆាបឆេះអាគារជនបរទេសស្នាក់នៅ កំពស់4ជាន់ ឆេះ អស់1បន្ទប់ បណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេញពីខ្សែសាកថ្មទូរសព្ទ

អគ្គីភ័យឆាបឆេះអាគារជនបរទេសស្នាក់នៅ កំពស់4ជាន់ ឆេះ អស់1បន្ទប់ បណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេញពីខ្សែសាកថ្មទូរសព្ទ

បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះអាគារជនបរទេសស្នាក់នៅ កំពស់4ជាន់ ឆេះ អស់1បន្ទប់ បណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេញពីខ្សែសាកថ្មទូរសព្ទ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង00.15នាទីយប់ឈានចូលថ្ងៃទី04 ខែឧសភា ឆ្នាំ2025 នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលដែលពន្លត់អគ្គីភ័យបានប្រាប់ថា៖ អគ្គីភ័យដែលឆាបឆេះ នៅអគារកំពស់4ជាន់ ដែលឆេះនៅជាន់ទី4 អស់01បន្ទប់ ទំហំ4គុណ5 ម៉ែត្រ ខូចខាតសម្ភារៈអស់ទាំងស្រុង ខូចខាតរួមមាន:  ពូក ខ្នើយ គ្រែដែកកម្ពស់2ជាន់ និង គ្រែ1 ជាន់ សម្លៀកបំពាក់មួយចំនួន។ មូលហេតុ ដែលបណ្តាលឲ្យមានការឆាបឆេះនេះ គឺបណ្តាលមកពី ទុស្សេរខ្សែភ្លើង តាមខ្សែសាកថ្មទូរសព្ទ ដោតទុកចោល។ ដែលម្ចាស់អគារ ឈ្មោះ សុខ គន្ធ ភេទប្រុស អាយុ42ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

កម្លាំងអន្តរាគមន៍បានបញ្ជាក់ថា៖ អគ្គីភ័យបានឆាបឆេះមានជនបរទេសខ្លះស្នាក់នៅក្នុងបន្ទប់ខ្លះទៀត ចេញទៅធ្វើការ ពេលអគ្គីភ័យបានបង្កឆាបឆេះ ត្រូវបានរថយន្តពន្លត់អគីភ័យអន្តរាគមន៍ចំនួន3គ្រឿងមានមានរថយន្តអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត1គ្រឿង រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនស្តាហ្គោល1គ្រឿង និងរថយន្តពន្លត់អគ្គីភ័យត្រូពីកាណា1គ្រឿង រួមទាំងកម្លាំងអន្តរាគមន៍មានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុង៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.