Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ឆេះតូបលក់ខោអាវទាហ៊ានថ្មីៗអស់១តូប នៅផ្សាររ៉ូងក្លឿប្រទេសថៃ អាជ្ញាធរខ្មែរ.ថៃ នាំរថយន្តពន្លត់អគ្គីភ័យ អន្តរាគមន៍ពន្លត់

ឆេះតូបលក់ខោអាវទាហ៊ានថ្មីៗអស់១តូប នៅផ្សាររ៉ូងក្លឿប្រទេសថៃ អាជ្ញាធរខ្មែរ.ថៃ នាំរថយន្តពន្លត់អគ្គីភ័យ អន្តរាគមន៍ពន្លត់

បន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១១.០០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ មានករណីអគ្គីភ័យឆាបឆេះតូបអាជីវករខ្មែរ ដែលដាក់លក់ខោអាវទាហានថ្មីៗ អស់មួយតូប នៅផ្សាររោងក្លឿ ស្រុកអរញ្ញខេត្តស្រះកែវ ប្រទេសថៃ ជាប់ជាយដែនប្រទេសកម្ពុជា ក្បែរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

តាមសេចក្តីរាយការណ៍ពីអាជីវករខ្មែរ បានឲ្យដឹងថា៖ នៅពេលអគ្គីភ័យឆាបឆេះតូបអាជីវករខ្មែរនៅផ្សាររោងក្លឿ ប្រទេសថៃ ឃើញមានវត្តមានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីក្រោមឱវាទចូលរួមសហការជាមួយកម្លាំងថៃជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ និងរៀបចំអីវ៉ាន់។

សេក្តីរាយការណ៍ដដែលបានបញ្ជាក់ថា៖ អគ្គីភ័យដែលឆាបឆេះតូបលក់ខោអាវរបស់ អាជីវករខ្មែរនៅផ្សាររោងក្លឿ ចំណុចផ្សារ(អ.ប.ច អគារ ខ.ខ្វាយ៤) ដែលឃើញរថយន្តពន្លត់អគ្គីភ័យប្រមាណជិត១០គ្រឿង និងកម្លាំងចុះជួយអន្តរាគមន៍ជាច្រើននាក់ខណៈពេលបាញ់ពន្លត់បណ្តើរអាជីវករដែលលក់តូបនៅក្បែរបានជញ្ជូនខោអាវចេញពីតូបការពារឆេះរាលដាលដល់តូបរបស់ខ្លួនផ្អើលឆឡោពេញផ្សារតែម្តង។

អាជីវករវបញ្ជាក់ថា៖អគ្គីភ័យដែលឆាបឆេះអស់ចំនួន១តូបជាតូបអាជីវករខ្មែរសំលៀកបំពាក់ខោអាវយោធាថ្មីដែលរងការខូចខាតអស់ស្ទើរទាំងស្រុង ហើយអគ្គីភ័យដែលបង្កដោយឆ្លងចរន្តអគ្គីសនីឆាបឆេះផ្នែកខាងលើឡៅតឿរាលដាលមកក្រោមត្រូវជួយអន្តរាគមន៍ពន្លត់បានទាន់ពេលមិនរាលដាល់ឆាបឆេះបន្ត តែទំហំការខូចខាតមិនទាន់បានដឹងនៅឡើយទេ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.