Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ប្រជាពលរដ្ឋស្នើសុំឯកឧត្កម សាយ សំអាល់ ចាត់ក្រុមការងារថ្នាក់ក្រសួង ចុះដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ៧០គ្រួសារ និងលោក លី សាយឃាង នៅទីតាំងទំនាស់ផ្ទាល់ ដើម្បីឈានដល់ការបញ្ចប់រឿង

ប្រជាពលរដ្ឋស្នើសុំឯកឧត្កម សាយ សំអាល់ ចាត់ក្រុមការងារថ្នាក់ក្រសួង ចុះដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ៧០គ្រួសារ និងលោក លី សាយឃាង នៅទីតាំងទំនាស់ផ្ទាល់ ដើម្បីឈានដល់ការបញ្ចប់រឿង

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋស្នើសុំ ឯកឧត្កម សាយ សំអាល់ ចាត់ក្រុមការងារថ្នាក់ក្រសួង ចុះដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ៧០គ្រួសារ និងលោក លី សាយឃាង នៅទីតាំងទំនាស់ផ្ទាល់ ដើម្បីឈានដល់ការបញ្ចប់រឿង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានប្រាប់ថា៖ ពួកគាត់ បានកាន់កាប់ដីនេះយូរឆ្នាំមកហើយ មិនដែលមានរឿងអ្វីនោះទេ ហើយត្រូវបានបំបែកក្បាលដីបែងចែកពុះល្វែងលក់ ជាហូររាប់ឆ្នាំមកហើយ ស្រាប់តែដល់ពេលក្រុមការងារចុះវាស់វែងធ្វើប្លង់ជាលក្ខណៈប្រព័ន្ធ ស្រាប់តែបុគ្គល លី សាយឃាង កាន់ផែនទីទំហំ៧៨៧ហិកតា មកប្តឹងជំទាស់លើដីប្រជាពលរដ្ឋខាងលើ មិនអាចចេញប្លង់ប្រព័ន្ធជូនប្រជាពលរដ្ឋបាន។

ប្រជាពលរដ្ឋបានបន្តទៀតថា៖ លោក លី សាងឃាង បានកាត់ដីទំហំ១៤.៥ហិកតា ឲ្យទៅលោករួចមកហើយ ជាថ្នូរដែលលោក បានធ្វើផ្លូវគ្រោះថ្មមិចហៅផ្លូវ៣០ម៉ែត្រ ជូនលោកលី សាយឃាង ហើយលោកបានបំបែកក្បាលដីពុះល្វែងលក់ ដើម្បីយកកំរ៉ៃធ្វើផ្លូវ ដល់ពេលក្រុមការងារចុះមកវាស់វែងធ្វើប្លង់ប្រព័ន្ធ ត្រូវលោក លី សាយឃាងប្តង់ជំទាស់មិនឲ្យចេញប្លង់ជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានបន្ថែមថា៖ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងទិសដៅការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់។ សូមសំណូមពរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាសម្រួលដោះ ស្រាយបញ្ហាចំនួន០២ចំណុច។

១.ស្នើសុំក្រុមការងារថ្នាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចុះមកដោះ ស្រាយផ្ទាល់ដល់រដ្ឋបាលថ្នាក់ក្រោមណាមួយ ដើម្បីងាយស្រួលក្នុងការស្វែងរកសាក្សីបញ្ជាក់ពីសារបានដីពិត ប្រាកដ មានមូលដ្ឋានដោះស្រាយបានត្រឹមត្រូវនិងយុត្តិធម៌។ ២.ស្នើសុំអង្គភាពជំនាញចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋយើងខ្ញុំទាំង៧០គ្រួសារ ជាលក្ខណៈ

ប្រព័ន្ធ ដើម្បីយើងខ្ញុំបានគ្រប់គ្រង អាស្រ័យផល និងចាត់ចែងលើដីធ្លីជារបស់កម្មសិទ្ធិស្របច្បាប់តទៅ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.