Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

អាជ្ញាធរក្រុងប៉ោយប៉ែតបន្តពង្រឹងសណ្តាប់សាធារណៈលើផ្លូវថ្នើជើងអមសង្ខាងផ្លូវជាតិលេខ៥ចាប់ពីចំណុចភ្លើងស្តុបអេស៊ីលីដា ដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

អាជ្ញាធរក្រុងប៉ោយប៉ែតបន្តពង្រឹងសណ្តាប់សាធារណៈលើផ្លូវថ្នើជើងអមសង្ខាងផ្លូវជាតិលេខ៥ចាប់ពីចំណុចភ្លើងស្តុបអេស៊ីលីដា ដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតបន្តពង្រឹងសណ្តាប់សាធារណៈលើផ្លូវថ្នើជើងអមសង្ខាងផ្លូវជាតិលេខ៥ចាប់ពីចំណុចភ្លើងស្តុបអេស៊ីលីដា ដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ធ្វើនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រាប់់ឲ្យដឹងថា៖ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ស្តាប់តាមការណែនាំរបស់អាជ្ញាធរ រុះរើសំយ៉ាបទុក ធ្វើជាផ្លូវថ្មើជើងទំហំ៥ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីសង្កាត់អូរជ្រៅ រហូតដល់សង្កាត់ផ្សារកណ្តាល រួចមក អាជ្ញាធរបានចាក់បេតុង ធ្វើជាផ្លូវថ្នើជើង សំរាប់ភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរ។

លោក អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា៖ បន្ទាប់ពីចាក់បេតុងធ្វើជាផ្លូវថ្មើជើង អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹង សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺមិនអនុញាតិឲ្យមានការលក់ដូរ អាស្រ័យផល ឬចតយាន្តជំនិៈនៅលើផ្លូវថ្មើជើងបានឡើយ ដើម្បីទុកជាផ្លូវធ្វើដំណើរដោយថ្មើជើង   សម្រួលចរាចរណ៍ និងលើកកម្ពស់សោភ័ណ្ឌភាពក្រុងប៉ោយប៉ែតឱ្យកាន់តែប្រសើរ។

នៅខណៈនោះដែរលោកអភិបាលក្រុង នៅតែបន្តធ្វើការអប់រំណែនាំដល់អាជីវករលក់ដូរ ដែលបានរំលោភលើផ្លូវថ្មើជើង ត្រូវដាក់តាំងលក់ឲ្យផុតពីផ្លូវថ្នើជើង និងត្រូវថែរក្សាអនាម័យនៅតាមុខផ្ទះ មុខហាងរបស់ខ្លួនឲ្យបានស្អាតមានសោភ័ណ ដែលជាមុខមាត់ក្រុងផង និងប្រទេសកម្ពុជាយើងផង ខណៈដែលក្រុងប៉ោយប៉ែត មានច្រកទ្វារព្រំដែនអន្តរជាតិដ៏ធំមួយ ដែលមានទាំងភ្ញៀវជាតិ និងអន្តរជាតិចេញចូញមើលឃើញជារៀងរាល់ថ្ងៃ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.