Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ជនជាតិឥណ្ឌូនេស៊ីចែកអំណោយជូនចាស់ជរា ពិការ និងប្រជាពលរដ្ឋមានជីវភាពជួបការលំបាកចំនួន២៥០គ្រួសារ

ជនជាតិឥណ្ឌូនេស៊ីចែកអំណោយជូនចាស់ជរា ពិការ និងប្រជាពលរដ្ឋមានជីវភាពជួបការលំបាកចំនួន២៥០គ្រួសារ

បន្ទាយមានជ័យ៖ តាមរយៈព្រះគ្រូណយ ណេត ព្រះចៅអធិការវត្តរតនសុខសាន្ត អូរខៃដន និងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ជនជាតិឥណ្ឌូនេស៊ីចែកអំណោយជូនចាស់ជរា ពិការ និងប្រជាពលរដ្ឋមានជីវភាពជួបការលំបាកចំនួន២៥០គ្រួសារ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ព្រះគ្រូ ណយ ណេត ព្រះគ្រូចៅអធិការវត្ត រតនសុខសាន្ត បានមានសង្ឃដីកាថា៖ អំណោយដែលយកមកចែកជូន ប្រជាពលរដ្ឋចាស់ជរា ពិការ និងប្រជាពលរដ្ឋដែលមានជីវភាពខ្លះខាត ចំនួន២៥០គ្រួសារ គឺជាអំណោយរបស់ លោក អាអិន និងក្រុមគ្រួសារ ដែលជនជាតិឥណ្ឌូនេស៊ី ដែលជាអាជីវករមករកស៊ីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ព្រះអង្គមានសង្ឃដិកាបន្តថា៖ ក្រោយពីគ្រួសារ អាអិន ដែលជាជនជាតិឥណ្ឌូនេស៊ី មករកស៊ីលក់ដូរ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុមគ្រួសារអាអិន បានទំនាក់ទំនងមកព្រះអង្គ ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋដែលមានជិវភាពខ្លះខាតជួបការលំបាក។ ដោយសារប្រទេសរបស់យើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង ធ្វើឲ្យបទេស ហ៊ានមករស់នៅដាក់ទុនប្រកបមុខរបរនៅក្នុងប្រទេសយើង។ នៅពេលដែលរកស៊ីចំណេញ គេមានចិត្តចង់ចែករំលែកដល់ប្រជាពលរដ្ឋជួបការលំបាក ដូចជា ក្រុមគ្រួសារអាអិនជាដើម។

លោក សៅ សំរិទ្ធិ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យសាខាខេត្តបន្ទាយមានជ័យ បានកោតសរសើរដល់ក្រុមគ្រួសារអាអិន ដែលជាជនជាតិឥណ្ឌូនេស៊ី បានចែករំលែក ចូលរួមជាមួយសមាគមសម្ព័ន្ធសារព៌ត៌មានឯករាជ្យ ព្រះសង្ឃ រួមជាមួយអាជ្ញាធរ ដែលជានិច្ចជាកាលក្រុមគ្រួសាអាអិន តែងតែជួយដល់ប្រជាពលរដ្ឋចាស់ជរា ពិការ និងប្រជាពលរដ្ឋជួបការលំបាក៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.