Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា

គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតបានបំភ្លឺព័ត៌មានពុំមានអគារផ្អៀងស្រុតឬប្រេះស្រាំនិងមានស្នាក់ស្នាមគួរអោយកត់សំគាល់ទេនៅពេលរញ្ជួយដីនៅថៃនិងភូមាសេចក្តីបំភ្លឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។

ដោយយោងតាមសេចក្តីបំភ្លឺព័ត៌មានពីរដ្ឋបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះមានបងប្អូនប្រជាពលរដ្ឋ និងកម្មករសំណង់ដែលកំពុងធ្វើការនៅតាមអគារខ្ពស់ៗក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានការភ្ញាក់ផ្អើលរត់ឈូឆចុះពីលើអគារ ដោយនិយាយតៗគ្នាថាមានការរញ្ជួយផែនដីធ្វើអោយអគារមានសភាពញ័រនិងផ្អៀងស្រុតមួយចំហៀង។

ក្រោយទទួលព័ត៌មានខាងលើនេះក្រុងការងាររដ្ឋបាលក្រុងនិងសង្កាត់នាំដោយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ពុំមានដូចការលើកឡើងនោះទេ ស្ថានភាពអគារនៅដ៍ដែល ពុំមានផ្អៀងស្រុកចុះឬប្រេះស្រាំ មានស្លាក់ស្មាមអ្វីគួរអោយកត់សម្គាល់នោះទេ រហូតមកដល់ពេលជូនដំណឹងនេះស្ថានបានស្ងប់ស្ងាត់វិញហើយ។

ការលើកឡើងខ្លៈៗការភ្ញាក់ផ្អើលក្រុងប៉ោយប៉ែតមានរញ្ជួយដីនិងញ័រអគារជាប់ព្រំដែនកម្ពុជា.ថៃស្របពេលដែលមានរញ្ជួយដីនៅប្រទេសថៃនិងភូមានោះអាចជាការស្រម៉ើស្រម៉ៃនៅពេលមើកព័ត៌មានតាមបណ្តាញសង្គមដែលឃើញកើតឡើងនៅប្រទេសថៃនិងភូមាដែលមានរញ្ជួយដីទើបនាំគ្នារត់ចុះពីលើអគារស្រែកមានរញ្ជួយដីនិងមានញ័រអគារបង្កមានការភ្ញាក់ផ្អើលឈូឆមុខអគារ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.