Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

សាកសពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ

សាកសពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖សាកសពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃនៅម៉ោង៦ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

នៅពេលដែលទទួលសាកសពជនរងគ្រោះគេឃើញក្រុមការងារថ្នាក់ជាតិក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈនិងអាជ្ញាធរខេត្តស្រុក និងក្រុមគ្រួសារចាំទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលមានអគ្គកុងស៊ូលកម្ពុជាប្រចាំខេត្តស្រះកែវ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានប្រាប់ថា៖ ជនរងគ្រោះដែលស្លាប់មានឈ្មោះ មាស វ៉ាង ភេទប្រុសអាយុ២៥ឆ្នាំ(មុខរបបកម្មករសំណង់) រស់នៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលស្លាប់ដោយរញ្ជួយដី អគារបាក់សង្កត់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នៅបាងកកប្រទេសថៃ។

លោកបានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានបានដឹងជនរងគ្រោះត្រូវបានស្លាប់ដោយអគារបាក់សង្កត់នៅពេលមានរញ្ជួយដីនៅប្រទេសថៃសាច់ញាតិបានទទួលដំណឹងតាមរយៈសាច់ញាតិរួមការងារ ជនរងគ្រោះបានស្លាប់ហើយក្រុមសង្គ្រោះបានរកឃើញសាកសពគ្រួសារជនរងគ្រោះពិតមានភាពតក់ស្លុត ហើយអាជ្ញាធរស្រុកម៉ាឡៃបានចូលរួមរំលែកទុក្ខដល់គ្រួសារសព។

លោក ស្វាយ ជា បានបញ្ជាក់ថា៖ សាកសពជនរងគ្រោះត្រូវភាគីថៃតាមរយៈអគ្គកុងស៊ូលកម្ពុជាត្រូវបញ្ជូនសាកសពជនរងគ្រោះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតតាមរយៈរថយន្តសង្គ្រោះថៃដឹកជញ្ជូនដល់លំនៅដ្ឋានដែលក្រុមការងារថ្នាក់ជាតិ និងខេត្ត/ស្រុក និងសាច់ញាតិបានទទួលសាកសព និងអរគុណចំពោះភាគីថៃដែលបានយកចិត្តទុកដាក់និងដឹកជញ្ជូនសាកសពដល់លំនៅដ្ឋានស្រុកម៉ាឡៃដើម្បីប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីយ៍៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.