Connect with us

Hi, what are you looking for?

Uncategorized

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកស័ង្កសី គ្រឿងឧបភោគ បរិភោគ ជូន និងជួសជុលផ្ទះប្រជាពលរដ្ឋ៦ខ្នង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់

កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកស័ង្កសី គ្រឿងឧបភោគ បរិភោគ ជូន និងជួសជុលផ្ទះប្រជាពលរដ្ឋ៦ខ្នង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត យកស័ង្កសី គ្រឿងឧបភោគ បរិភោគ ជូន និងជួសជុលផ្ទះប្រជាពលរដ្ឋ៦ខ្នង ដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ដោយអនុត្តតាមការណែនាំ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកងកម្លាំងនគរបាលចំណុះនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារ និងជួយជួសជុលផ្ទះសម្តែងជូនពួកគាត់។


  លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០៥និង០០នាទីទាបភ្លឺ មានភ្លៀងនិងខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ផ្ទះចំនួន៦ខ្នង  របើកដំបូលស័ង្កសី អស់ចំនួន ៨៩សន្លឹក។ កម្លាំងបាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ ស្នងការ ជូនប្រជាពលរដ្ឋចំនួន ៦គ្រួសារ  រួមមានៈ ស័ង្កសី ប្រវែង ៣.៥  ម៉ែត្រចំនួន ៦៤សន្លឹក ,ស័ង្កសីប្រវែង២.៥  ម៉ែត្រចំនួន ២៥សន្លឺក, ឈើសម្រាប់ប្រក់ស័ង្កសី ចំនួន ៤០ដើម ក្នុងនោះ អង្ករ ១៥០គីឡូក្រាម(ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម) និងថវិកា ៦០០,០០០រៀល)៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.