Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ទីតាំងហាងបញ្ចាំM77ដែលបង្អប់ការភ្នាល់បាល់តាមប្រព័ន្ធឌីជីថល ដែលសមត្ថកិច្ចចុះអប់រំធ្វើកិច្ចសន្យា ឃើញថាបិទពិតប្រាកដមិនមែនលួចបើកវិញតាមការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួននោះឡើយ

ទីតាំងហាងបញ្ចាំM77ដែលបង្អប់ការភ្នាល់បាល់តាមប្រព័ន្ធឌីជីថល ដែលសមត្ថកិច្ចចុះអប់រំធ្វើកិច្ចសន្យា ឃើញថាបិទពិតប្រាកដមិនមែនលួចបើកវិញតាមការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួននោះឡើយ

បន្ទាយមានជ័យទីតាំងហាងបញ្ចាំM77ដែលបង្អប់ការភ្នាល់បាល់តាមប្រព័ន្ធឌីជីថល ដែលសមត្ថកិច្ចចុះអប់រំធ្វើកិច្ចសន្យា ឃើញថាបិទពិតប្រាកដមិនមែនលួចបើកវិញតាមការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួននោះឡើយ ដែលចុះទៅពិនិត្យនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរក្រុងប៉ោយប៉ែត បានអោយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងប៉ោយប៉ែត និងដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចុះទៅត្រួតពិនិត្យ ហាងបញ្ចាំស្លាកយីហោM77 ដែលបណ្តាញសង្គមចេញផ្សាយថា “បន្ទាប់ពីសមត្ថកិច្ចចុះអប់រំធ្វើកិច្ចសន្យាឲ្យបញ្ឈប់ ល្បែងភ្នាល់បាល់តាមប្រព័ន្ធ ឌីជីថលហើយ ស្រាប់តែបើកវិញ” ។

លោក វរសេនីយ៍ទោ រ៉ែន សុភ័ក្ត្រ បញ្ជាក់ថា៖ នៅថ្ងៃទី២២.ខែឆ្នូ ឆ្នាំ២០២៤ បន្ទាប់មកជំនាញយើងបានចុះដល់ទីតាំង ហាងបញ្ជាំ យីហោ M77  ខាងលើឃើញថាមិនមានការបើកលួចលែងល្បែងភ្នាល់បាល់តាមប្រព័ន្ធឌីជីថលឡើងវិញ ដូចការចុះផ្សាយនោះទេ ចាប់តាំងពីសមត្ថកិច្ចបានធ្វើការចុះអប់រំណែនាំធ្វើកិច្ចសន្យាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

លោក បន្ថែមថា៖ តំណាងទីតាំងបញ្ជាំM77 ឈ្មោះ ធឿន សែង ភេទស្រី អាយុ២៦ឆ្នាំ បានធ្វើកិច្ចសន្យា ១.គោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ២.ហាមប្រើប្រាស់ ចែកចាយ ឬជួញដូរគ្រឿងញៀន ៣.ហាមជួញដូរមនុស្ស ឬធ្វើអាជីវកម្មផ្លូវភេទ, ៤.មិនផ្តល់ទីតាំង សម្រាប់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន, ៥.ហាមបើកល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាស្លុត ម៉ាស៊ីនទូហ្គេមបាញ់ត្រី ចាក់បាល់៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.