Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនជាតិថៃម្នាក់ លក់និងប្រើប្រាស់គ្រឿងញៀន

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនជាតិថៃម្នាក់ លក់និងប្រើប្រាស់គ្រឿងញៀន

(បន្ទាយមានជ័យ): កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃម្នាក់ លក់ និងប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ ខាំភី ចាំលាង ហៅ ឃីង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ ស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែងនៅក្នុងភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីសន្តិសុខ លោកបានកងកម្លាំងចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅកន្លែងស្នាក់នៅរបស់ជនសង្ស័យ រកឃើញមានវត្ថុតាងគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៧ថង់កិប ស្មើនឹង១៧០គ្រាប់ ទម្ងន់២៥,០៣ក្រាម, ទូរសព្ទ ចំនួន០៥គ្រឿង ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(+) ។ 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនពិតប្រាកដមែន។ បានបញ្ជូនសំណុំរឿងទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.