Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានដើម្បីធ្វើការផ្សព្វផ្សាយដល់សាធារណៈជនចូលរួមវិចខ្ចប់ទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវ

រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានដើម្បីធ្វើការផ្សព្វផ្សាយដល់សាធារណៈជនចូលរួមវិចខ្ចប់ទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវ

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានដើម្បីធ្វើការផ្សព្វផ្សាយដល់សាធារណៈជនឲ្យចូលរួមវិចខ្ចប់ទុកដាក់សំរាម និងចោលសំរាមឲ្យបានត្រឹមត្រូវ នៅថ្ងៃទី11 ខែធ្នូ ឆ្នាំ2024 នៅតាមបណ្តោយផ្លូវជាតិលេខ5 ប្រមាណជាង៤គីឡូម៉ែត្រ ចាប់ពីចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដល់ភ្លើងស្តុបផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ក្នុងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននេះ ត្រូវបានរដ្ឋបាលក្រុងប៉ោយប៉ែតរៀបចំឡើងរយៈពេល2ខែធ្វើម្តង ដែលមានអាជ្ញាធរ មន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស មន្ត្រីជំនាញបរិស្ថាន និងក្រុមហ៊ុនស៊ីទ្រី សរុបប្រមាណ400នាក់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ក្នុងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឱ្យក្រុងប៉ោយប៉ែតរបស់យើង ក្លាយជាទីក្រុងដែលគួរឲ្យចង់រស់នៅ មានបរិយាកាសល្អ មានសោភ័ណភាព បង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។ ម្យ៉ាងវិញទទៀតដើម្បីធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធិកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖  ការរៀបចំយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថានពេលនេះ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាព ។ ផ្តើមចេញពីយើងទាំងអស់គ្នា ដើម្បីចូលរួមចំណែកការពារអនាម័យបរិស្ថាន ទុកដាក់សំរាម និងចោលសម្រាមឱ្យបានត្រឹមត្រូវ៕ 

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.