Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្រុមក្មេងទំនើង MT(ម៉ាក់តី) 06នាក់ ត្រៀមអាវុធបម្រុងកាប់គ្នា នៅក្រុងសិរីសោភ័ណ

កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្រុមក្មេងទំនើង MT(ម៉ាក់តី) 06នាក់ ត្រៀមអាវុធបម្រុងកាប់គ្នា នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្រុមក្មេងទំនើង MT(ម៉ាក់តី) 06នាក់ ត្រៀមអាវុធបម្រុងកាប់គ្នា នៅក្រុងសិរីសោភ័ណ បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តច្បាប់ នៅថ្ងៃទី07 ខែធ្នូ ឆ្នាំ2024។

  ជនសង្ស័យ 1.ឈ្មោះ ឡៃ គណ្ណិត ភេទប្រុស អាយុ17ឆ្នាំ, 2.ឈ្មោះ អៀម ចៅវាំង ភេទប្រុស អាយុ17ឆ្នាំ, 3.ឈ្មោះ រ៉ាហ៊ូ សាំយូអែល ហៅក្រៅ សាំ ភេទប្រុស អាយុ15ឆ្នាំ, 4.ឈ្មោះ ឧត្តម សត្យា ហៅក្រៅ ញ៉ា  ភេទប្រុស អាយុ14ឆ្នាំ, 5.ឈ្មោះ ងួន សុជា  ភេទប្រុស អាយុ17ឆ្នាំ, 6.ឈ្មោះ ម៉ៅ ឃុនណារ៉ារី ភេទប្រុស អាយុ19ឆ្នាំ ។ ក្មេង ទំនើងទាំង6នាក់ គឺជាសមាជិកក្រុម MTមានឈ្មោះជាភាសាខ្មែរម៉ាក់តី

  លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា៖ នៅវេលាម៉ោង17និង50នាទី  ថ្ងៃទី05 ខែធ្នូ ឆ្នាំ2024 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចតារាងបាល់ទះ ស្ថិតក្នុងភូមិ1 សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានក្មេងទំនើងមួយក្រុម មានគ្នាចំនួន06នាក់ ប្រមូលផ្ដុំគ្នាដោយមានកាំបិត និងដុំថ្ម ត្រៀមបង្កជម្លោះជាមួយក្រុមម្ខាងទៀត។ 

លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា៖ ក្រោយពីទទួលបានពត៌មានភ្លាម លោកបានដឹកនាំកម្លាំង បានចុះដល់ទីតាំង និងធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាក្មេងទំនើងចំនួន06នាក់ គឺជាសមាជិកក្រុម MTមានឈ្មោះជាភាសាខ្មែរម៉ាក់តី ព្រមទាំង ដកហូតវត្ថុតាង កាំបិត និងដុំថ្ម។ ពេលសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ពួកគេ គឺមានទំនាស់ ជាមួយក្រុម បេនឡាន និងក្រុម KPS (កំពង់ស្វាយ) ដែលតែងតែដេញវាយ និងកាប់គ្នាឱ្យតែជួបគ្នា។ 

    លោក សុខ ឡេង បញ្ជាក់ថា៖ ដោយផ្នែកលើចំលើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថសិរីសោភ័ណកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមានការបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តតាមច្បាប់៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.