Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

កម្លាំងនគរបាលឃាត់ខ្លួនជនបរទេស៣នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនបញ្ចូនទៅតុលាការ

កម្លាំងនគរបាលឃាត់ខ្លួនជនបរទេស៣នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀនបញ្ចូនទៅតុលាការ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេស៣នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ជនសង្ស័យ៣នាក់មាន១.ឈ្មោះ វីស្គី វីណាដូល ភេទប្រុសអាយុ២៥ឆ្នាំ(ជនជាតិឥណ្ដូនេស៊ី) ២.ឈ្មោះ ផាវិ ផាវ៉ាតបរៈឆុត ភេទប្រុសអាយុ២៣ឆ្នាំ(ជនជាតិថៃ) ៣.ឈ្មោះ ថា ណាយុគ ភេទប្រុសអាយុ២៣ឆ្នាំ(ជនជាតិថៃ)ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ជនសង្ស័យ៣នាក់ មានជនជាតិថថៃ២នាក់  និងជនជាតិឥណ្ឌូនេស៊ី១នាក់ ឃាត់ខ្លួនមាន២ករណីដោយឡែកគ្នាមានករណីទី១.ឃាត់ខ្លួនឈ្មោះ វីស្គី វីណាដូល (ជនជាតិឥណ្ឌូនេស៊ី) និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៣ថង់តូចដែលឃាត់កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ករណីទី២.ឃាត់ខ្លួនជនជាតថៃ២នាក់មាន១.ឈ្មោះ ផាវិ ផាវ៉ាតបរៈឆុត ២.ឈ្មោះ ថា ណាយុគ និងរឹបអូសគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា២ថង់និងគ្រឿងញៀនប្រភេទយ៉ាម៉ា១៥២គ្រាប់ និងជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង ដែលឃាត់កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀនអោយអស់កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានស្រាវជ្រាវចុះបង្ក្រាបបទល្មើសគ្រឿងញៀនបាន២ករណីដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យ៣នាក់២នាក់ជនជាតិថៃ និង១នាក់ជនជាតុឥណ្ឌូនេស៊ីត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.