នគរបាលជំនាញផ្សព្វផ្សាយពង្រឹងច្បាប់ចរាចរណ៍ដាក់ស្មារតីឲ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន

បន្ទាយមានជ័យ៖ នគរបាលជំនាញផ្សព្វផ្សាយពង្រឹងច្បាប់ចរាចរណ៍ដាក់ស្មារតីឲ្យអ្នកបើកបរបង្កើនការប្រុងប្រយ័ត្ន
ដែលធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤តាមផ្លូវជាតិលេខ៥ ព្រំប្រទល់ក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីមន្ទីសាធារណៈការដឹកជញ្ជូនខេត្តក្រុមយុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តបានចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីដាក់ស្មារតីនិងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក។

លោក ពុទ្ធិញ្ញាណ ដារិន្ទ ប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា៖ មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញ៉ាប់នៅក្នុងខេត្តបន្ទាយមានជ័យ និងជាការណែនាំពីលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីផ្សព្វផ្សាយ និងណែនាំដល់អ្នកបើកបររថយន្តធុនតូចធំ និងទោចក្រយានយន្ត ដើម្បីអោយចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់កើតឡើង។
គួររំលឹកថា៖ នៅខេត្តបន្ទាយមានជ័យអាត្រាគ្រោះចរាចរណ៍ដែលកើតឡើងស្ទើររាល់ថ្ងៃគឺនៅក្រុងប៉ោយប៉ែតជាប់ជាយដែនមានអ្នកស្លាប់ និងរងរបួសធ្ងន់ និងស្រាលស្ទើររាល់ថ្ងៃមានប្រជាពលរដ្ឋខ្មែរ និងជនបរទេសព្រោះក្រុងប៉ោយប៉ែតអាត្រាអ្នករស់នៅមានការកើនឡើងច្រើនទៅៗទើបគ្រោះថ្នាក់ចរាចរណ៍កើតឡើងមិនលុះថ្ងៃ៕





















