Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ប្រើប្រាស់ និងលក់គ្រឿងញៀន រួមទាំងដកហូតបានកាំបិត៣ដើម

ឃាត់ខ្លួនជនសង្ស័យ៤នាក់ ប្រើប្រាស់ និងលក់គ្រឿងញៀន រួមទាំងដកហូតបានកាំបិត៣ដើម

បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ និងដកហូតបានគ្រឿងញៀន និងកាំបិតដាវចំនួន៣ដើម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលក្រុងប៉ោយប៉ែតាបនប្រាប់ថា៖ ជនសង្ស័យចំនួន៤នាក់មាន១.ឈ្មោះ ចាន់ ភារុណ ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះ ហឿន សំនាង ភេទស្រី អាយុ១៦ឆ្នាំ ៣.ឈ្មោះ ហឿន សំនាង ភេទស្រី អាយុ១៦ឆ្នាំ ៤.ឈ្មោះ ប៉ក សារុំ ភេទប្រុសអាយុ៣៥ឆ្នាំដែលស្នាក់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកកែវ ដូល បានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាប ២ករណីដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងនោះមានស្រី២នាក់ ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៤ថង់តូច និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមានកាំបិតនិងដាវចំនួន៣ដែលបង្ក្រាបកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន៤នាក់ និងដកហូតមានវត្ថុតាងគ្រឿងញៀនត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពត្រូវកសាងសំណុំរឿងបញ្ជូនទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជូនបន្តសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.