Connect with us

Hi, what are you looking for?

Uncategorized

អាជ្ញាធរធ្វើអនាម័យបរិស្ថាន និងផ្សព្វផ្សាយដាស់ស្មារតីឲ្យសាធារណៈជនចូលរួមទុកដាក់សំរាម

អាជ្ញាធរធ្វើអនាម័យបរិស្ថាន និងផ្សព្វផ្សាយដាស់ស្មារតីឲ្យសាធារណៈជនចូលរួមទុកដាក់សំរាម

បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព និងដាស់ស្មារតីឲ្យពលរដ្ឋចូលរួមវិចខ្ចប់ទុកដាក់សំរាម ឲ្យមានរបៀបរៀបរយ នៅព្រឹកថ្ងៃទី25 ខែតុលា ឆ្នាំ2024 នៅតាមបណ្តោយផ្លូវជាតិលេខ5 ចាប់ពីចំណុចភ្លើងស្តុបផ្សារកណ្តាល ទៅកាន់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែតប្រវែងប្រមាណ5គីឡូម៉ែត្រ។

ការធ្វើអានាម័យបរិស្ថាន មានការចូលរួមពី កងកម្លាំង មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមហ៊ុនស៊ីនទ្រី រួមគ្នាធ្វើអនាម័យ បរិស្ថាន គោលបំណងលើកកម្ពស់សោភ័ណភាព និងការទាក់ទាញ ខណៈក្រុងប៉ោយប៉ែត មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឆ្លងកាត់ជារៀងរាល់ថ្ងៃ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ការសំអាតអនាម័យបរិស្ថាន រើសសំរាម និងការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយដល់សាធារណជនទូទៅ ឲ្យមានការគិតគូរអំពីការសំអាតអនាម័យបរិស្ថាន។

លោក អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា៖ ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចោលសំរាមឲ្យចំធុងសំរាម អនាម័យបរិស្ថាន ដីស្អាត ខ្យល់ស្អាត និងទឹកស្អាត សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានក្រុងឲ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.