Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បំណងយូរឆ្នាំរបស់កងទ័ពបានសម្រេចហើយ! ក្រសួងការពារជាតិ ណែនាំពីការបង្កើតគណនីធនាគារ ជូនកងទ័ព ដើម្បីបើកប្រាក់បៀវត្ស

Screenshot

(ភ្នំពេញ) បំណងប្រាថ្នាយូរឆ្នាំរបស់កងទ័ពចង់បើកប្រាក់បៀវត្សតាមធនាគារដូចមន្ត្រី រាជការ ដទៃទៀតនោះ បានលេចចេញជាផ្លែផ្កាហើយ។

Screenshot

Screenshot

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារ ជាតិ បានធ្វើលិខិតណែនាំមួយទៅកាន់ស្ថាប័នចំណុះឱ្យក្រសួងការពារជាតិ និងកងឯកភាព ចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ចាប់ផ្ដើមរៀបចំបើកគណនីធនាគារ ជូន យោធិនក្នុងសាមីអង្គភាពខ្លួន ចាប់ពីថ្ងៃណែនាំនេះតទៅ ហើយត្រូវបញ្ចប់ឱ្យបានទាំងស្រុងជា ស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។

ក្នុងសេចក្តីណែនាំនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា ការបើកគណនីធនាគារនេះ ដើម្បី បង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងបៀវត្ស និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងជួរកងទ័ព ស្របតាមគោលនយោបាយ កែទម្រង់ របស់ រាជ រដ្ឋាភិបាល។

ក្នុងសេចក្តីណែនាំនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីធានាបាននូវការសម្រេច ជោគជ័យ តាមផែនការកំណត់ គ្រប់បណ្តាកងឯកភាពត្រូវដាក់ចេញនូវ ផែនការសកម្មភាព ជាក់ស្ដែង ដោយត្រូវរៀបចំជំរុញឱ្យមានវឌ្ឍនភាពនៃការបើកគណនីធនាគារជូនកងទ័ព កើនឡើង ក្នុងកម្រិត ១០ភាគរយ នៃចំនួនទ័ពសរុប ជារៀងរាល់ខែ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦ រហូតដល់សម្រេចបាន ១០០ភាគរយ និងស្របតាមឱសានវាទដែលបានដាក់ជូន។

គ្រប់បណ្តាកងឯកភាព ត្រូវធ្វើការជ្រើសរើសធនាគារមួយ ឬច្រើន ក្នុងចំណោមធនាគារពាណិជ្ជ ចំ នួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ ១. ធនាគារ អេស៊ីលីដា (ACLEDA Bank) ២. ធនាគារ កាណាឌីយ៉ា (Canadia Bank) ៣. ធនាគារ វឌ្ឍនៈ (Vattanac Bank) ៤. ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ៥. ធនាគារ វីង (Wing Bank) ៦. ធនាគារ អេប៊ីអ (ABA Bank) ៧. ធនាគារ ជីប ម៉ុង (Chip Mong Bank) និង៨. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Bank)។

លោកឧបនាយករដ្ឋមន្ត្រី បានណែនាំទៀតថា នាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីនីតិវិធីអនុវត្តបើកគណនីធនាគារជូនយោធិន ទូទាំងកងយោធពលខេមភូមិន្ទ ដោយអញ្ជើញនាយហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធ តាមបណ្តាកងឯកភាពពាក់ព័ន្ធទាំងអស់ ចូលរួមដើម្បីយល់ដឹងពីយន្តការអនុវត្ត។

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានប្រគល់ភារកិច្ចជូនអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ត្រូវបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីធ្វើសកម្មភាពពិនិត្យ តាមដាន និងសម្របសម្រួលក្នុង ការ បើក គណនីធនាគារជូនយោធិន ទូទាំងកងយោធពល ខេមរភូមិន្ទ ក្នុងនាមជាសេនាធិការជូន ក្រសួងការពារជាតិ លើកិច្ចការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.