Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ចាប់មេខ្យល់ម្នាក់ និងរថយន្ត១គ្រឿង ដឹកពលករខ្មែរបម្រុងលួចឆ្លងដែនដោយខុសច្បាប់

ចាប់មេខ្យល់ម្នាក់ និងរថយន្ត១គ្រឿង ដឹកពលករខ្មែរបម្រុងលួចឆ្លងដែនដោយខុសច្បាប់

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ជាមេខ្យល់ និងរថយន្ត១គ្រឿងដែលដឹកពលករខ្មែរចំនួន១៣នាក់បម្រុងឆ្លងដែនដោយខុសច្បាប់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។

ជនសង្ស័យមានឈ្មោះ ណៃ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ(មុខរបរមេខ្យល់នាំមនុស្សឆ្លងដែនដោយខុសច្បាប់)រស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានស្រាវជ្រាវរកឃើញមានរថយន្ត១គ្រឿងម៉ាកស៊ីណាពណ៌សពាក់ភ្នំពេញ2AT-8571 បានដឹកពលករចំនួន១៣នាក់ មានប្រុស.ស្រី នៅក្បែរព្រំដែនបម្រុងនាំលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។ ជនសង្ស័យ និងរថយន្ត១គ្រឿង ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចចំការស្វាយមួយកន្លែង ស្ថិតភូមិកណ្តោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី តាំង សុខហេង បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងរថយន្ត១គ្រឿងដែលជាមុខសញ្ញាមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ត្រូវបាននាំយកសាកសួរតាមចម្លើយសារភាពខ្លួនពិតជានាំពលករបម្រុងលួចឆ្លងដោយខុសច្បាប់ ទៅធ្វើការងារនៅប្រទេសថៃ។

ជនសង្ស័យ និងរថយន្តខាងលើត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ និងចាត់ការតាមច្បាប់ និងពលករខ្មែរចំនួន១៣នាក់ ពន្យល់ណែនាំឲ្យត្រលប់ទៅផ្ទះវិញ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.