លេងសង្ក្រានសើមខោអាវ បបួលនាងចូលបន្ទប់ផ្តាស់ប្តូរសម្លៀកបំពាក់ ទំនងពេគទ្រាំអត់បាន រំលោភបានច្រើនដងត្រូវបានឃាត់ខ្លួន ព្រោះនាងអាយុក្រោម១៥ឆ្នាំ
បន្ទាយមានជ័យ៖ លេងសង្ក្រានសើមខោអាវ បបួលនាងចូលបន្ទប់ផ្តាស់ប្តូរសម្លៀកបំពាក់ ទំនងពេគទ្រាំអត់បាន រំលោភបានច្រើនដងត្រូវបានឃាត់ខ្លួន ព្រោះនាងអាយុក្រោម១៥ឆ្នាំ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យឈ្មោះ ទូច តុលា ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិក្បាលស្ពានពីរ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ ស.ស.ភ ភេទស្រីអាយុ១៤ឆ្នាំរស់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែតបានប្តឹងជនសង្ស័យឈ្មោះ ទូច តុលា បានធ្វើសកម្មភាពបង្ខំចាប់នាងធ្វើសកម្មភាព១.២.៣ រហូតបានសម្រេចកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅផ្ទះសំណាក់យីហោ ពៅ ពីសី ស្ថិតភូមិក្បាលស្ពានពីរ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយទទួលបណ្តឹងសាច់ញាតិ និងជនរងគ្រោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានស្រាវជ្រាវឃាត់ខ្លួនសង្ស័យម្នាក់ ភ្លាមៗថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ស្ថិតភូមិក្បាលស្ពានពីរ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ត្រូវបាននាំយកសាកសួរតាមចម្លើយជនសង្ស័យបានសារភាពខ្លួនពិតជាបានរំលោភបានសម្រេចជាច្រើនដងពិតមែននៅពេលស្គាល់នាងតាមរយៈមិត្តភក្តិ ពេលលេងសង្ក្រានហើយនាងសើមសំលៀកបំពាក់ ក៏បបួលចូលបន្ទប់ដូរសម្លៀកបំពាក់សើម មានឱកាសក៏ ធ្វើសកម្មភាព ១.២.៣ រំលោភលើនាងរហូតបានសម្រេចត្រូវបានឪពុកម្តាយជនរងគ្រោះប្តឹង រឿងប្រុសប្រកាន់ស្រីប្រកែកអ្នកដេកគុកជាបុរស៕





















