Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

រថយន្តលុចស៊ីសRX300 បុកម៉ូតូបើកធ្លាក់ប្រឡាយ អ្នកជិះម៉ូតូធ្លាយពោះវៀន រងរបួសធ្ងន់

រថយន្តលុចស៊ីសRX300 បុកម៉ូតូបើកធ្លាក់ប្រឡាយ អ្នកជិះម៉ូតូធ្លាយពោះវៀន រងរបួសធ្ងន់

បន្ទាយមានជ័យ៖ រថយន្តលុចស៊ីសRX300 បុកម៉ូតូបើកធ្លាក់ប្រឡាយ អ្នកជិះម៉ូតូធ្លាយពោះវៀន រងរបួសធ្ងន់ ម៉ូតូខ្ទេចមើលមិនយល់ រថយន្តដាច់កងធ្លាក់ប្រឡាយទៅមុខមិនរួច កើតហេតុនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អ្នកឃើញហេតុការណ៍ប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម១គ្រឿងតាមផ្លូវជាតិលេខ៦ទិសដៅពីកើតមកលិច ហើយមានរថយន្តលុចស៊ីសRX.300ពាក់ផ្លាកលេខបន្ទាយមានជ័យ 2A-9917បានបើកបរបញ្ច្រាស់ទិសគ្នាពីលិចមកកើត ក្នុងល្បឿនលឿនបានរ៉េចង្កូតទៅបុកអ្នកជិះម៉ូតូបណ្តាលធ្លាក់ចូលប្រឡាយខាងឆ្វេងដៃពីក្រុងសិរីសោភ័ណទៅស្រុកព្រះនេត្រព្រះបណ្តាលឲ្យធ្លាយពោះវៀនខាងឆ្វេងអ្នកជិះម៉ូតូ។

ក្រោយគ្រោះចរាចរណ៍កើតឡើងភ្លាមៗឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ ចុះជួយអន្តរាគមន៍ពិនិត្យវាស់វែងមូលហេតុគ្រោះចរាចរណ៍កើតឡើងបង្កដោយរថយន្តលុចស៊ីសបានបុកអ្នកជិះម៉ូតូបណ្តាលរបួសធ្ងន់ត្រូវបានសង្គ្រោះទៅកាន់មន្ទីរពេទ្យព្រោះក្នុងស្ថានភាពធ្ងន់ធ្ងរធ្លាយពោះវៀនចំណែកអ្នកបើកបររថយន្តត្រូវគេចខ្លួន។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ ក្រោយពិនិត្យវាស់វែងហើយរថយន្តដែលបង្កបណ្តាលអោយបាក់កង់មុខទាំងពីរហើយកំពិតមុខខូចខាតធ្ងន់ធ្ងរ និងម៉ូតូខូចខ្ទេចត្រូវយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.