Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

អុចធូប ទុកចោលចេញទៅធ្វើការបាត់ បង្កជាអគ្គីភ័យឆាបឆេះ អស់មួយបន្ទប់នៅអគារ៤ជាន់ជនបរទេសជួលស្នាក់នៅ

អុចធូប ទុកចោលចេញទៅធ្វើការបាត់ បង្កជាអគ្គីភ័យឆាបឆេះ អស់មួយបន្ទប់នៅអគារ៤ជាន់ជនបរទេសជួលស្នាក់នៅ

បន្ទាយមានជ័យ៖  អុចធូប ទុកចោលចេញទៅធ្វើការបាត់បង្កជាអគ្គីភ័យឆាបឆេះ អស់មួយបន្ទប់នៅអគារ៥ជាន់ជនបរទេសជួលស្នាក់នៅ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង០៥នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  ក្រោយពីមានអគ្គីភ័យកើតឡើងគេឃើញមានអាជ្ញាធរសមត្ថកិច្ចកងកម្លាំងទាំង៣ស្ថានប័ន មានកម្លាំងនគរបាល កម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រុមសង្គ្រោះបឋម និងប្រជាពលរដ្ឋជួយអន្តរាគមន៍ពន្លត់។

  កម្លាំងការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះបានប្រាប់ថា៖ ក្រោយពេលទទួលព័ត៌មានមានអគ្គីភ័យឆាបឆេះអគារ៤ជាន់ ដែលជាជនបរទេសជួលស្នាក់នៅ កងកម្លាំងទាំងអស់ រួមជាមួយអាជ្ញាធរ នាំគ្នាជួយពន្លត់ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យជាច្រើនបំពង់ ប្រើប្រាស់ទឹកចំនួន៣រថយន្ត មានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយគ្រឿង រថយន្តរបស់កាស៊ីណូក្រោនមួយគ្រឿង និងរថយន្តរបស់ក្រុមសង្គ្រោះបឋមមួយគ្រឿងផងដែរ។

  នគរបាលរូបនោះបញ្ជាក់ថា៖ ករណីខាងលើនេះបង្កឡើងដោយសារម្ចាស់បន្ទប់ជាជនបរទេស នៅជាន់ទី២ អុចធូបទុកចោល នៅក្នុងបន្ទប់រួចចេញទៅធ្វើការ ទើបបង្កជាអគ្គីភ័យកើតឡើង ដែលខូចខាតសម្ភារៈអស់មួយបន្ទប់ទាំងស្រុង តែមិនបង្កឲ្យនរណាម្នាក់មានរបួសនោះឡើយ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.