Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់លួចម៉ូតូមួយគ្រឿងបញ្ជូនទៅតុលាការ

ឃាត់ខ្លួនជនសង្ស័យម្នាក់លួចម៉ូតូមួយគ្រឿងបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ): ឃាត់ខ្លួនជនសង្ស័យម្នាក់លួចម៉ូតូមួយគ្រឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤។

  លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ភិន ភីន (វី) ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ នៅថ្ងៃទីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងដក១.ម៉ូតូម៉ាកហុងដាឃ្លិក ពណ៌ក្រហម ស្លាកលេខ ចំនួន០១គ្រឿង នៅវេលាម៉ោង០៤និង០០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកាស៊ីណូនាគទិព្វនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

  លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូភ្លាមៗនោះ សន្តិសុខកាស៊ីណូ បានរាយការណ៍ជូនកម្លាំងកងរាជអាវុធហត្ថ លោកបានដឹកនាំកម្លាំងចុះដល់ទីតាំង និងស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យ និងដកហូតម៉ូតូបានមកវិញ។ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន។ 

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់។ ចំណែកម៉ូតូត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជាអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីប្រគល់ជូនម្ចាស់វិញ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.