Connect with us

Hi, what are you looking for?

សន្តិសុខសង្គម

ទឹកជំនន់ហក់ឡើងខ្លាំង ប្រជាពលរដ្ឋព្រួយបារម្ភទឹកហូរច្រោះដាច់ផ្លូវ មិនអាចធ្វើដំណើរពីភូមិចំណោម ទៅភូមិសាយម៉ន

ទឹកជំនន់ហក់ឡើងខ្លាំង ប្រជាពលរដ្ឋព្រួយបារម្ភទឹកហូរច្រោះដាច់ផ្លូវ មិនអាចធ្វើដំណើរពីភូមិចំណោម ទៅភូមិសាយម៉ន

បន្ទាយមានជ័យ៖ ទឹកជំនន់ហក់ឡើងខ្លាំង ប្រជាពលរដ្ឋព្រួយបារម្ភទឹកហូរច្រោះដាច់ផ្លូវ ធ្វើដំណើរទៅមកមិនកើត ពីភូមិចំណោម ទៅភូមិសាយម៉ន ក្នុងឃុំចំណោម នៅថ្ងៃទី23 ខែតុលា ឆ្នាំ2024 ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានសម្តែងមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលឃើញទឹកជំនន់ហក់ឡើងខ្លាំងរយៈពេល2ថ្ងៃនេះ នៅសំណង់ព្រែកចំណោម ដែលត្រូវបានទឹកហូរកាត់ពីលើសំណង់ព្រោះទឹកឡើងខ្លាំងអាចប្រឈមច្រោះដាច់ផ្លូវ បើសិនជាគ្មានវិធានការដោះស្រាយទេអាចដាច់ផ្លូវមិនអាចឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបានពីភូមិចំណោម ទៅកាន់ភូមិសាយសាយម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ មូលហេតុទឹកសំណង់ព្រែកហក់ឡើងខ្លាំងរយៈពេលតែ2ថ្ងៃចាប់ពីថ្ងៃទី22ដល់23 ខែតុលា ឆ្នាំ2024នេះបណ្តាលឲ្យប្រឡាយព្រែកទឹក ប្រៀបប្រឡាយ និងហូរកាត់លើសំណង់ព្រែចំណោម និងព្រែកសឿ ក្នុងស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ បើសិនទឹកនៅបន្តហក់ឡើងខ្លាំងអាចប្រឈមប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវអាចជន់លិចព្រោះពេលនេះលំនៅដ្ឋានក្បែរសំណង់ព្រែកចំណោមត្រូវបានលិចជាបណ្តើរៗហើយ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ទឹកជំនន់ដែលហក់ឡើងខ្លាំងនៅប្រឡាយព្រែកចំណោម និងប្រឡាយព្រែកសឿ គឺទឹកធ្លាក់ពីខេត្តប៉ៃលិន និងយប់មិញមានភ្លៀងធ្លាក់មួយមេធំទើបទឹកជំនន់បានឡើងខ្លាំងនៅប្រឡាយព្រែក និងដងស្ទឹងសឿ រួមទាំងស្ទឹងចំណោមហើយប្រជាកសិករ ត្រូវបានបិតទ្វារទឹកដែលធ្លាក់ចូលទៅស្រែខាងលិចភូមិ និងបិតទំនប់មិនឲ្យទឹកហូរចូលផ្នែកខាងក្រោមទើបទឹកហូរតែមួយច្រកបានទឹកហក់ឡើងខ្លាំងហូរលើសំណង់ទ្វារទឹកអាចប្រឈមច្រោះដាច់ផ្លូវ៕

Advertisement ADS
Advertisement ADS

You May Also Like

ទស្សនៈ

នាយករដ្ឋមន្ត្រីឡាវបានចេញ...

អន្តរជាតិ

តាមការចុះផ្សាយរបស់ VN Ex...

ការិ. និពន្ធ ៖ 017 941 338 / 071 7405 777
អាស័យដ្ឋាន ៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
Copyright © 2024.